ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៥-១១ ខែមេសា អាចមានភ្លៀងធ្លាក់ដោយអន្លើ និងលាយឡំ ផ្គរ រន្ទះ
រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៥-១១ ខែមេសា ឆ្នាំ២០២៣ អាចមានភ្លៀងធ្លាក់ដោយអន្លើ ពីខ្សោយទៅមធ្យម លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ក្រសួងបញ្ជាក់ថា អំឡុងមួយសប្ដាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប (ចិន) ក្នុងកម្រិតពីខ្សោយទៅមធ្យម និងខ្យល់ប្រែប្រួល។
ស្ថានភាពបែបនេះ នឹងធ្វើឲ្យ៖
១៖ តំបន់ទំនាបកណ្តាល
* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
* សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧ °C
* អាចមានភ្លៀងធ្លាក់ដោយអន្លើ ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
២៖ តំបន់ខ្ពង់រាប
* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
* សីតុណ្ហភាពអតិបរមា មានពី ៣៤- ៣៧ °C
* អាចមានភ្លៀងធ្លាក់ដោយអន្លើ ក្នុងកម្រិតពីខ្សោយទៅតិច លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
* សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
* អាចមានភ្លៀងធ្លាក់ដោយអន្លើ ក្នុងកម្រិតពីខ្សោយ ទៅមធ្យម លាយឡំ ទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕