ភ្លើងឆេះកន្លែងកម្មករស្នាក់នៅអស់ ៤អគារ និង៤៣បន្ទប់ នៅឆ្នេរមាសឆ្នេរប្រាក់
ខេត្តព្រះសីហនុ ៖ សមត្ថកិច្ច នគរបាល ស្រុកព្រៃនប់ បានឱ្យដឹងថា មានករណីអគ្គិភ័យឆាបឆេះ នៅម្ដុំឆ្នេរមាសឆ្នេរប្រាក់ ដែលស្ថិតនៅឃុំរាមស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅម៉ោងជិត ៩ព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។
ករណីនេះ សមត្ថកិច្ចចម្រុះ និងអាជ្ញាធរ ក៏ដូចជាក្រុមសង្គ្រោះ បានចេញឡានទឹក ដើម្បីជួយអន្តរាគមន៍ពន្លត់។
សមត្ថកិច្ចបន្តថា អគ្គិភ័យនេះ ឆេះបន្ទប់ស្នាក់នៅរបស់បុគ្គលិក កម្មករក្រុមហ៊ុនឯកជនមួយ ស្ថិតនៅក្នុងចំណុចភូមិ រាម ឃុំរាម ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ជាសំណង់ ប្រភេទទូដែកកុងតឺនឺ ដំបូលប្រក់ ស័ង្កសី មានចំនួន ៤អាគារ និង ៤៣បន្ទប់។
តាមរបាយការបឋមពី សមត្ថកិច្ច ឱ្យដឹងថា អគ្គិភយ័នេះ បណ្តាលឲ្យឆេះខូចខាតទាំងស្រុង បន្ទប់ស្នាក់នៅរបស់កម្មករចំនួន ៤៣បន្ទប់ ខូចខាតម៉ូតូហុងដាសេរីឆ្នាំ២០១៣ ចំនួន០១គ្រឿង និងសម្ភារៈផ្សេងៗច្រើនទៀត ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់នោះទេ៕