នគរបាលខេត្តព្រះសីហនុ បន្តចុះរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈមានពលរដ្ឋមួយចំនួនបន្តប្រព្រឹត្តិល្មើស
ខេត្តព្រះសីហនុ ៖ មន្ត្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបា ខេត្តព្រះសីហនុ នៅថ្ងៃទី២០ ខែកម្ភៈ ឆ្នាំ២០២៣នេះ បានឲ្យដឹងថា បន្ទាប់ពីសមត្ថកិច្ចជំនាញ បានចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមគោលដៅនានា ក្នុងទីប្រជុំក្រុងព្រះសីហនុ ជាបន្តបន្ទាប់រួចមក រាល់ថ្ងៃនេះ ពិនិត្យឃើញ ស្ថានភាពគោរពច្បាប់ចរចរណ៍ របស់ប្រជាពលរដ្ឋ នៅតាមដងផ្លូវ មានភាពប្រសើរច្រើន រួមមាន ៖ អ្នកបើកបរ បានគោរពភ្លើងសញ្ញាចរាចរណ៍និងជិះម៉ូតូ ពាក់មួកសុវត្ថិភាពជាដើម..។
ដោយឡែក នៅតាមបណ្តាក្រុង -ស្រុកនានា ទូទាំងខេត្តព្រះសីហនុ ក៏មានសកម្មភាព សមត្ថកិច្ច ចុះរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ដូចគ្នា ក្នុងក្រុងព្រះសីហនុដែរ។
យ៉ាងនេះក្តី គេសង្កេតឃើញថា រាល់ថ្ងៃនេះ អ្នកបើកបរយានយន្តមួយចំនួន នៅមិនទាន់គោរពច្បាប់ចរាចរណ៍ ឲ្យបានត្រឹមត្រូវទេ ជាពិសេសអ្នកបើកម៉ូតូ ដោយពួកគេមិនគោរពភ្លើងស្តុប ឬស្លាកសញ្ញា បញ្ជារចរាចរណ៍នោះទេ..៕