ប្រធានាធិបតីសហរដ្ឋអាមេរិក នឹងធ្វើដំណើរមកកម្ពុជា នៅថ្ងៃទី១២-១៣ ខែវិច្ឆិកា​

រាជធានីភ្នំពេញ ៖ ​សេចក្តីប្រកាសព័ត៌មាន របស់សេតវិមាន កាលីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ឲ្យដឹងថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក នឹងធ្វើដំណើរមកទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជា នៅថ្ងៃទី១២-១៣ ខែវិច្ឆិកា​ ឆ្នាំ២០២២​ ដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ អាមេរិក អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ។

កិច្ចប្រជុំនោះ លោក ចូ បៃដិន នឹងបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តយូរអង្វែង របស់សហរដ្ឋអាមេរិក ចំពោះតំបន់អាស៊ីអាគ្នេយ៌ និងមជ្ឈភាពអាស៊ាន ពង្រឹងបន្ថែមលើជោគជ័យ នៃកិច្ចប្រជុំកំពូលពិសេសជាប្រវត្តិសាស្រ្ត អាមេរិក អាស៊ាន នៅទីក្រុង Washington។

ជាងនេះទៀត លោក ចូ បៃដិន នឹងបញ្ជាក់ពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការ អាមេរិក អាស៊ាន នៅក្នុងការធានាសន្តិសុខ និងវិបុលភាព នៅក្នុងតំបន់ និងសុខមាលភាព នៃប្រជាជន របស់យើង ដែលមានចំនួនសរុបមួយពាន់លាននាក់ ៕

អត្ថបទដែលជាប់ទាក់ទង