ក្រសួងវប្បធម៌  បើកកិច្ចប្រជុំអន្តរក្រសួង ទាក់ទងកម្មវិធីប្រកួតបវរកញ្ញាឯក ឆ្នាំ២០២២

រាជធានីភ្នំពេញ ៖ ក្រសួងវប្បធម៌  និងវិចិត្រសិល្បៈ បង្ហាញលទ្ធផល នៃកិច្ចប្រជុំអន្តរក្រសួង ទាក់ទងកម្មវិធី Miss Grand Cambodia 2022 ដែលរងការរិះគន់ធ្ងន់ធ្ងរ ពីសំណាក់មហាជន..។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ បានកោះហៅ លោក អ៉ិន សុភិន អគ្គនាយកផលិតកម្មមហាហង្ស មកជួបប្រជុំអន្តរក្រសួង ទាក់ទងការរៀបចំ កម្មវិធីប្រកួតបវរកញ្ញាឯក ដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២២ (Miss Grand Cambodia 2022)។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីតំណាងក្រសួងកិច្ចការនារី និងក្រសួងព័ត៌មាន ផងដែរ។

កិច្ចប្រជុំនេះ បានកើតឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាទៅ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឲ្យពិនិត្យឡើងវិញ នូវការរៀបចំកម្មវិធីប្រកួតបវរកញ្ញាឯក ដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២២ (Miss Grand Cambodia 2022) ដែលរងការរិះគន់នេះ៕

អត្ថបទដែលជាប់ទាក់ទង