ប្រកួតបាល់ទាត់មនុស្សធម៌ ប្រមូលថវិកា សម្រាប់ទិញសម្ភារៈសិក្សា ជូនកុមារក្រីក្រ រៀននៅសាលាបឋមសិក្សាស្មាច់ដែង..

ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤នេះ នាតារាងបាល់ទាត់ស្តារក្រោន ក្រុងព្រះសីហនុ មានរៀបចំកម្មវិធីប្រកួតបាល់ទាត់ពានរង្វាន់ (មិត្តភាពមនុស្សធម៌) រវាងក្រុមកីឡាបាល់ទាត់ចំនួន ៤ក្រុម។ ក្នុងនោះ ជំនួប រវាងក្រុម”កម្ពុជាថ្ងៃនេះ” & ក្រុម”ស៊ីងស៊ីង” ជាលទ្ធផល “កម្ពុជាថ្ងៃនេះ” ឈ្នះ ៦=៣ ក្រុម”ស៊ីងស៊ីង”។

ការប្រកួតនេះ ធ្វើឡើងដើម្បីប្រមូលថវិកាទិញសម្ភារៈសិក្សា យកទៅផ្តល់ជូនកុមារតូចៗ មានជីវភាពខ្វះខាត រៀននៅសាលាបឋមសិក្សាស្មាច់ដែង ស្រុកព្រៃនប់..។

ប្រសិន សប្បុសជន ចាប់អារម្មណ៍ ចង់ចូលរួមឧបត្ថម្ភជាថវិកា ឬជាសម្ភារៈសិក្សាក្តី ឬចង់ចូលរួមទស្សនាផ្ទាល់ នូវ វគ្គចុងក្រោយ ដណ្តើមពានលេខ១ និងលេខ២ រវាង​ក្រុម “កម្ពុជាថ្ងៃនេះ” & ក្រុម”តោកំណាច” នឹងចាប់ផ្តើមនៅម៉ោង៣ រសៀលថ្ងៃអាទិត្យនេះតទៅ..៕ សូមអរគុណ

អត្ថបទដែលជាប់ទាក់ទង