សាលាដំបូងខេត្តព្រះសីហនុ ចេញដីកាឃុំខ្លួន ជនត្រូវចោទ ដេវីដ ឆាណាយវ៉ា ពីបទញុះញង់

ខេត្តព្រះសីហនុ ៖ សាលាដំបូង​ ខេត្ត​ព្រះ​សីហ​នុ​ បាន​ចេញ​ដីកា​ បង្គាប់​ឲ្យ​ឃុំខ្លួន​ ជន​ត្រូវ​ចោទ ដេ​វីដ ឆា​​ណាយ​វ៉ា ហៅ​ក្រៅ «កូន​មាន​វាសនា» ភេទ​ប្រុស អាយុ​ ៥១​ឆ្នាំ (​កើត​នៅ​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​១៩៧២) ជនជាតិ​ខ្មែរ មុខរបរជា​ សារព័ត៌មាន ទីកន្លែង​កំណើត​ សង្កាត់​លេខ​៥ ភ្នំពេញ មាន​ទីលំនៅ​មុន​​ពេល​ឃាត់ខ្លួន​ ផ្ទះ​លេខ​១២៦​អឺ​២ ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ​។

ដីកា​ដដែល​ បាន​បញ្ជាក់​ថា ជន​ត្រូវ​ចោទ​ ត្រូវបាន​ដាក់​ឱ្យ​ស្ថិត​ នៅ​ក្រោម​ការ​ពិនិត្យ​ពី​បទ​​ញុះញង់ ​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ និង​បទ​ប្រព្រឹត្ត​បទ​បរិហា​កេរ្តិ៍​ ជា​សាធារណៈ ប្រព្រឹត្ត​នៅ​ចំណុច​ ភូមិ​ចំណោត​រាម ឃុំ​ចំណោត​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ កាលពី​អំឡុង​ខែមីនា ដល់​ខែមេសា ឆ្នាំ​២០២៣ បទល្មើស​ ដែល​មាន​ចែង​ ឱ្យ​ផ្តន្ទាទោស​ តាម​បញ្ញត្តិ​មាត្រា​៤៩៤, មាត្រា​៤៩៥ និងមាត្រា​ ៣០៥​ នៃ​ក្រមព្រហ្មទណ្ឌ​៕

អត្ថបទដែលជាប់ទាក់ទង