មន្ត្រីចុះពិនិត្យ បទល្មើសកាប់ទន្ទ្រានដីព្រៃរដ្ឋ ខុសច្បាប់រាប់ពាន់ហិកតា នៅខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖ សមត្ថកិច្ចខេត្តមណ្ឌលគិរី បានឲ្យដឹងព័ត៌មានបឋមមកថា នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤នេះ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដឹកនាំមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ ធ្វើជាកម្មសិទ្ធិខុសច្បាប់ ដែលកំពុងកើតមាន នៅក្នុងភូមិសាស្ត្រសាស្ត្រ ដែនជម្រកសត្វព្រៃភ្នំណាំលៀរ ស្ថិតនៅក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
យ៉ាងណា នៅមិនទាន់មានព័ត៌មានពិស្ថារជុំវិញ យុទ្ធនាការចុះពិនិត្យ និងបង្ក្រាបបទល្មើសខាងលើនេះនៅឡើយទេ ដោយក្រុមការងារជំនាញ កំពុងជួបប្រជុំពិភាក្សាគ្នា ដើម្បីឈានទៅបង្ក្រាបនាំខ្លួនជនល្មើស យកមកផ្តន្ទាទោសតាមច្បាប់៕