មន្ត្រីជំនាញ រកឃេីញទីតាំងកាប់រានដីព្រៃ​ យកដីធ្វេីកម្មសិទ្ធិខុសច្បាប់ប្រមាណ ២០០ហិកតា​ ក្នុងដែនជម្រកសត្វព្រៃ​កែវសីមា

ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ បានរកឃេីញទីតាំងកាប់រានដីព្រៃ​ ហ៊ុំព័ទ្ធយកដីធ្វេីកម្មសិទ្ធិខុសច្បាប់ជិត ២០០ហិកតា​ នៅក្នុងដែនជម្រកសត្វព្រៃ​កែវសីមា  ត្រង់ចំណុចអូររមូង និងចំណុចទួលពង្រ​ ស្ថិតក្នុងភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី​។

​មន្ត្រីជំនាញឲ្យដឹងថា​ ការខូចខាតគម្របព្រៃឈើ ដែលបណ្តាលមកពីការកាប់រុករានដីព្រៃ នៅតំបន់ខាងលើ មានប្រមាណ ២០០ហិកតា។ ​ក្នុងនោះ ព្រៃល្បះប្រមាណ ១៧០ហិចតា និងព្រៃថ្មីប្រមាណ ៣០ហិចតា។

បច្ចុប្បន្ន មន្រ្តីជំនាញការិយាល័យដែនជម្រកសត្វព្រៃកែវសីមា បានចងក្រងសំណុំរឿងនេះ ទៅកាន់តុលាការ (ប្រភេទដីអញ្ញតជន) ចំនួន ០៤ទីតាំង ក្នុងទំហំផ្ទៃដី១១២ ហិចតា។ ក្នុងនោះ ប្រជាពលរដ្ឋ បានលួចអាស្រ័យផលដំណាំមានដូចជា៖ កៅស៊ូមានអាយុកាលចាប់ពី ០៨ខែ រហូតដល់អាយុ ៣ឆ្នាំ ដំណាំស្វាយចន្ទី ហើយភាគច្រើនជាប្រភេទដំណាំដំឡូងមី​ ។ ទីតាំងកាប់រុករានខាងលើ ស្ថិតក្នុងតំបន់អភិរក្ស នៃដែនជម្រកសត្វព្រៃកែវសីមា៕ ដោយ ៖ តាស្រុះ

VID_20240318_160703_061.mp4

អត្ថបទដែលជាប់ទាក់ទង