ទូរទស្សន៍ Barça បានបិទនៅថ្ងៃនេះ បន្ទាប់ពីដំណើរការរយៈពេល ២៤ឆ្នាំ

បរទេស ៖ បណ្តាញព័ត៌មានអន្តរជាតិ បានចុះផ្សាយថា ទូរទស្សន៍ Barça ដែលមានមូលដ្ឋាន នៅក្នុងប្រទេសអេស្ប៉ាញ បានបិទនៅថ្ងៃនេះ បន្ទាប់ពីបើកដំណើរការ អស់រយៈពេល ២៤ឆ្នាំ។

ទូរទស្សន៍ Barça បានចំណាយ ១៤លានអឺរ៉ូ ក្នុងមួយឆ្នាំៗ ប៉ុន្តែរកប្រាក់ចំណូលមកវិញ បានត្រឹមតែ ២លានអឺរ៉ូ តែប៉ុណ្ណោះ ជាហេតុធ្វើឲ្យ ក្រុមហ៊ុនទូរទស្សន៍មួយនេះ ខាត់បងប្រាក់ធ្ងន់ធ្ងរ ជារៀងរាល់ឆ្នាំ។

ការសម្រេចចិត្តបិទ ទូរទស្សន៍ Barça ក៏បានបណ្តាលឱ្យបុគ្គលិកប្រហែល ១២០ ទៅ ១៤០នាក់ ត្រូវបានបញ្ឈប់ ឬអត់ការងារធ្វើ៕ ប្រែសម្រួលដោយ ៖ Mr. Chorn Chivorn

អត្ថបទដែលជាប់ទាក់ទង