អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ របស់ក្រុមហ៊ុន GTVC ទៅជួយពន្លត់ភ្លើងឆេះផ្ទះពលរដ្ឋ ដោយជោគជ័យ
ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង ៥ល្ងាច ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ របស់ក្រុមហ៊ុន GTVC ចំនួន ២គ្រឿង ចេញទៅសហការជាមួយ សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ ក្នុងការពន្លត់ករណីអគ្គិភ័យ ឆេះបន្ទប់ស្នាក់នៅមួយកន្លែង របស់ប្រជាពលរដ្ឋ ដែលស្ថិតនៅក្រោយចំការស្ពៃ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ៕