គ្រួសារបុរសរងគ្រោះ ថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរស របស់អ្នកឧកញ៉ា ទៀ វិចិត្រ..
ខេត្តព្រះសីហនុ ៖ ក្រុមគ្រួសារបុរសរងគ្រោះ ថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរស របស់អ្នកឧកញ៉ា ទៀ វិចិត្រ និងក្រុមគ្រួសារ ដែលបានបញ្ជូនអូប័រពេទ្យ ល្បឿនលឿន ឲ្យទៅដឹកសមាជិកគ្រួសារគាត់ម្នាក់ ដែលរងគ្រោះ ដោយដួលម៉ូតូ នៅលើកោះរ៉ុង បញ្ជូនមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ឯលើដីគោក នាក្រុងព្រះសីហនុ បានទាន់ពេលវេលា។
សូមជម្រាបជូនថា អ្នកឧកញ៉ា ទៀ វិចិត្រ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបញ្ជូនអូប័រពេទ្យ ឲ្យទៅទទួលយក ប្រជាពលរដ្ឋ ម្នាក់ រស់នៅក្រុងកោះរ៉ុង ដែលជួបគ្រោះថ្នាក់ចរាចរណ៍ បង្កដោយខ្លួនឯង បណ្ដាលឲ្យបាក់កដៃខាងឆ្វេង និងបែកក្បាល រងរបួសធ្ងន់។
បុរសរងគ្រោះរូបនេះ ឈ្មោះ ស៊ន សុីម អាយុ ៤៩ឆ្នាំ រស់នៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
បច្ចុប្បន្ន បុរសរងគ្រោះ ត្រូវក្រុមការងារ របស់អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនតាមអូប័រល្បឿនលឿន មកកាន់កំពង់ផែទេសចរណ៍ ក្រុងព្រះសីហនុ រួចដឹកបន្ត តាមរថយន្តសង្គ្រោះ ក្រុមហ៊ុន ជី.ធី.វី.ស៊ី (G.T.V.C) របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ក្នុងក្រុងព្រះសីហនុ ដោយសុវត្ថិភាព និងទទួលបាន កាយកចិត្តទុកដាក់ ពិនិត្យព្យាបាលពីក្រុមគ្រូពេទ្យ..៕