ACU ឃាត់ខ្លួនអភិបាលរង ខេត្តពោធិ៍សាត់ម្នាក់ ក្រោយយកលុយ ៥៧ម៉ឺនដុល្លារ រត់ការចង់បានតំណែង តាមរយៈលោក លី សាម៉េត
រាជធានីភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួន លោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ក្រោយយកលុយរត់ការចង់បានតំណែងជាមួយ លោក លី សាម៉េត ហៅគ្រូមា និងលោក ឡាច សំរោង។
ក្រោយបញ្ចប់ការសួរនាំ អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូន លោក ឡាយ វិសិដ្ឋ ទៅតុលាការ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤៕