ប្រភពអះអាងថា ឈ្មោះ តែ គឹមសាន ជាឈ្មួញចែកចាយរំសេវ និងជាអ្នករត់ការ ធ្វើអាជីវកម្មរ៉ែមាស ខុសច្បាប់នៅខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ប្រភព័ត៌មានពីប្រជាពលរដ្ឋ បានអះអាងថា រំសេវជាច្រើនតោនក្នុងមួយខែៗ ត្រូវបានគេដឹកជញ្ជូនចូលក្នុង តំបន់ធ្វើអាជីវកម្មរ៉ែមាស ខុសច្បាប់ មាន​ទីតាំងស្ថិតនៅចំណុចព្រៃមាស ក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយគ្មានមន្ត្រីមកពីក្រសួង មន្ទីរ ឬស្ថាប័នពាក់ព័ន្ធ ផ្នែកណាមួយចុះបង្ក្រាបទេ។

ប្រភពច្បាស់ការ បញ្ជាក់ថា មុខសញ្ញាដែលនាំរំសេវ ចូលច្រើនជាងគេ មានឈ្មោះ តែ គឹមសាន ដែលជាអ្នកចែកចាយរំសេវ ដ៏សកម្មម្នាក់ ក្នុងចំណោមឈ្មួញផ្សេងទៀត។ ហើយ ឈ្មោះ តែ គឹមសាន ក៏ជាដើរអ្នកប្រមូលលុយពី ក្រុមអ្នកធ្វើរ៉ែខុសច្បាប់ ដើម្បីយកទរត់ការដោះស្រាយជាមួយ សមត្ថកិច្ចគ្រប់ជំនាញ រួមមាន៖ មន្ត្រីថ្នាក់ដឹកនាំមន្ទីរបរិស្ថាន មន្ត្រីមន្ទីររ៉ែ និងមន្ត្រីថ្នាក់ដឹកនាំស្ថាប័ននគបាល ជាដើម។

ដោយឡែក សម្រាប់មេៗគ្រាក់ៗ ធំៗក្នុងខេត្តមណ្ឌលគិរី ក៏ទទួលបានលុយរាប់ពានដុល្លារ ក្នុងមួយខែៗផងដែរ ពីឈ្មោះ តែ គឹមសាន។ ដោយក្នុងនោះ លោកធំម្នាក់ៗ ទទួលលុយពីអ្នករត់ការខាងលើ ចន្លោះចាប់ពី ៥ពាន់ដុល្លា រ ដល់ ១ម៉ឺនដុល្លារ ជាថ្នូរបិទភ្នែកបិទច្រមុះ មិនចុះបង្ក្រាបសកម្មភាពលួចធ្វើអាជីវកម្មរ៉ែ ខុសច្បាប់ នៅទីតាំងខាងលើ។ ហើយបញ្ហានេះ ក៏ហាក់មិនទាន់ឃើញមន្ត្រីជំនាញពី អង្គភាពប្រឆាំងអំពើរពុករលួយ ចុះមកស៊ើបអង្កេត លើរឿងនេះដែរ នៅឡើយដែរ នាពេលកន្លងមក។

យ៉ាងណាមិញ ករណីខាងលើនេះ ត្រូវបានគេដាក់ការសង្ស័យថា ទំនងជាអាចមានការគុបគិត ឬក៏ត្រូវរ៉ូវគ្នាពី មន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធ ជាប្រព័ន្ធ ហើយមើលទៅ ទើបគ្មានការចុះបង្ក្រាបបទល្មើស លួចធ្វើអាជីវកម្មរ៉ែខុសច្បាប់ ក្នុងខេត្តមណ្ឌើគិរី ដិតឈ្មួញទាំងនោះ បានបន្តធ្វើសកម្មភាព ដោយរលូន។

ប្រភពអះអាងបន្តទៀតថា ជាក់ស្ដែង កាលពីថ្ងៃទី៣១ ខែសីហាកន្លងមកថ្មីៗនេះ មេក្លោងឈ្មោះ តែ គឹមសាន បានកោះប្រជុំជាថ្មី ដើម្បីឱ្យសមាជិកជាម្ចាស់រណ្តៅទាំង ១៣រណ្តៅ ចូលបង់លុយខែថ្មី ដោយខែនេះ ត្រូវបង់លុយក្នុងមួយរណ្ដៅៗ ចំនួន ៦ពានដុល្លារអាមេរិក ពោលគឺ ឡើងថ្លៃជាងខែមុនៗ ក្នុង មួយរណ្តៅ ១ពានដុល្លារថែមទៀត។ ហើយ ករណីឡើងថ្លៃរណ្ដៅខែថ្មីនេះ ត្រូវបាន លោក តែ គឹមសាន អះអាងទៅចំពោះមយខ ក្រុមសមាជិកទាំងអស់នោះថា  ខ្លួននឹងយកលុយទាំងនេះ ទៅរត់ការបន្ថែមដល់ ក្រសួងរ៉ែ ដើម្បីឱ្យដំណើរការ ធ្វើអាជីវកម្មរ៉ែមាស នៅមូលដ្ឋានខាងលើ ឱ្យកាន់តែរឹងមាំថែមទៀត ខណៈឈ្មោះ តែ គឹមសាន បានអនុវត្តជោគជ័យ ទៅលើសេវាកម្មដឹកជញ្ជូនរំសេវ ដើម្បីធ្វើអាជីវកម្មមួយមុខ ដោយរលូន រួចហើយនោះ។

យ៉ាងណា គេហទំព័រ “កម្ពុជាថ្ងៃនេះ” នៅមិនទាន់អាច ស្នើសុំការបំភ្លឺពីលោក តែ គឹមសាន ដែលរងការចោទប្រកាន់លើករណីខាងលើ បាននៅឡើយទេ ខណៈ លោកអភិបាលខេត្តមណ្ឌលគិរី និងលោ ឡោ សុខា ស្នងការនគរបាល ខេត្តមណ្ឌលគិរី ក៏មិនទាន់អាចទាក់ទង ដើម្បីស្នើការបញ្ជាក់បន្ថែម បានដែរ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤នេះ៕

អត្ថបទដែលជាប់ទាក់ទង