អ្នកជំនាញអាជ្ញាធរជាតិអប្សរា កំពុងរៀបចំជួសជុលរចនាសម្ពន្ធ ប្រព័ន្ធចង្អូរបង្ហូរទឹក ចម្លាក់ក្បាលមករ
ខេត្តសៀមរាប ៖ ប្រព័ន្ធបង្ហូរទឹកបុរាណ ដែលមានចម្លាក់រូបក្បាលមករ នៅទំនប់ (ទឹកមុជ) ដែលជាទំនប់ទឹកបុរាណ ស្ថិតនៅជ្រុងនិរតីចម្ងាយប្រមាណ ៣គីឡូម៉ែត្រ ពីប្រាសាទបេងមាលា ក្នុងភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប កំពុងរងការខូចខាតយ៉ាងខ្លាំង។
ក្រុមជំនាញ របស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំចាប់ផ្ដើមជួសជុលប្រព័ន្ធបង្ហូរទឹកនេះ ដើម្បីឱ្យមានភាពប្រសើរឡើងវិញ។
បុព្វបុរសខ្មែរសម័យមុន បានធ្វើចង្អូរបង្ហូរទឹកចម្លាក់មករនេះ សម្រាប់ប្រមូលទឹកពីតំបន់ភ្នំគូលែន បញ្ចេញមកក្រោមតាមទ រួចហើយឱ្យហូរចេញតាមមាត់សត្វមករ ធ្លាក់ចូលទៅក្នុងអូរថ្មដាប់ បន្តទៅបំពេញនៅកសិន្ធុប្រាសាទបេងមាលា និងបន្តហូរចាក់ចូលទៅអាងរក្សាទឹកធំមួយនៅភាគខាងកើត របស់ប្រាសាទបេងមាលា ដែលគេហៅថា វាលផ្ទី៕
អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ យី សុថា/ឮ ចាន់ណូរ៉ា