សមត្ថកិច្ចរកឃើញសិស្សស្រី វិទ្យាល័យបាក់ទូកប្រាំនាក់ ជាប់ពាក់ព័ន្ធជក់បារីអេឡិចត្រូនិច
រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល វាលវង់ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដឹកនាំបញ្ជាផ្ទាល់ដោយ លោកវរសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា បានសហការជាមួយនាយកវិទ្យាល័យបាក់ទូក ដឹកនាំដោយលោកអនុសេនីយ៍ឯក ហែម សុផល នាយរងប៉ុស្តិ៍ បានចុះរដ្ឋបាលត្រួតពិនិត្យតាមបន្ទប់ថ្នាក់រៀន វិទ្យាល័យបាក់ទូក ហើយបានរកឃើញមានសិស្សជក់បារីអេឡិចត្រូនិច បង្កប៉ះពាល់សុខភាព។
ជាលទ្ធផលសមត្ថកិច្ច បានដកហូតបារីអេឡិចត្រូនិច ចំនួន០២ដើម ក្នុងនោះ មានសិស្សស្រី ចំនួន០៥នាក់ មានជាប់ពាក់ព័ន្ធ។
សមត្ថកិច្ច តម្រូវឱ្យសិស្សទាំងនោះ ធ្វើកិច្ចសន្យាអប់រំ បញ្ឈប់សកម្មភាពជក់បារីអេឡិចត្រូនិច ជាបន្តទៀត និង បានអញ្ជើញអាណាព្យាបាលសិស្សទាំងនោះ មកទទួលយកពួកគេ ទៅផ្ទះអប់រំបន្ត៕