អ្នកនេសាទខេត្តកោះកុង អះអាងថា បទល្មើសនេសាទខុសច្បាប់ កំពុងធ្វើសកម្មភាពរាល់ថ្ងៃ នៅឃុំថ្មស ស្រុកបូទុមសាគរ
ខេត្តកោះកុង ៖ ប្រជាពលរដ្ឋ ប្រកបរបរធ្វើនេសាទសមុទ្រ បានអះអាងថា បទល្មើសប្រើឧបករណ៍នេសាទខុសច្បាប់ កំពុងធ្វើសកម្មភាពរាល់ថ្ងៃ នៅលើលម្ហសមុទ្រ ក្នុងមូលដ្ឋានឃុំថ្មស ស្រុកបូទុមសាគរ ដោយគ្មានការបង្ក្រាបឬទប់ស្កាត់ឳ្យមានប្រសិទ្ធភាពពី កម្លាំងសមត្ថកិច្ចជំនាញ នៃស្ថាប័នពាក់ព័ន្ធនោះទេ។ បទល្មើសនេះ ប្រជានេសាទរស់នៅមូលដ្ឋានឃុំថ្មស លើកឡើងថា ធ្វើឱ្យប៉ះពាល់ដល់ជីវៈភាពប្រចាំថ្ងៃ របស់ពួកគាត់ ហើយពេលនេះ បាននាំគ្នាផ្តិតស្នាមមេដៃ ដើម្បីត្រៀមដាក់ញតិ ជូនថ្នាក់នាំរដ្ឋបាលខេត្តកោះកុង ជួយមានវិធានការទប់ស្កាត់ ឱ្យបានឆាប់ និងមានប្រសិទ្ធភាព។
ប្រជាពលរដ្ឋចំនួន ៦ភូមិ រួមមាន៖ ភូមិថ្មស ភូមិស្រែត្រាវ ភូមិស្រែថ្មី ភូមិចំការលើ ភូមិចម្លងគោ និងភូមិតានូន ស្ថិតក្នុងឃុំថ្មស និងឃុំតានូន នៃស្រុកបូទុមសាគរ ខេត្តកោះកុង បានអះអាងថា គិតត្រឹមបំណាច់ខែកក្កដា ឆ្នាំ២០២៤នេះ មានរយៈពេលជាង ៤ឆ្នាំហើយ ដែលបទល្មើសប្រើឧបករណ៍នេសាទខុសច្បាប់ របស់បុគ្គល ឬឈ្មួញមួយចំនួន មកពីតំបន់ផ្សេងៗ មាន៖ ខេត្តកែប កំពត និងព្រះសីហនុជាដើម បានចូលមកនេសាទ ក្នុងភូមិសាស្ត្រឃុំថ្មស ប៉ុន្តែបែរជា កម្លាំងសមត្ថកិច្ច នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក ក៏ដូចជា មន្ត្រីផ្នែកជលផលបូទូមសាគរ និងមន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តកោះកុងជាដើម ទុកបណ្តោយឱ្យធ្វើសកម្មភាពរាល់ថ្ងៃ..៕ ព័ត៌មានពិស្តារ ផ្សាយជូនពេលក្រោយ..