រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាឱ្យនគរបាល បកការបិទពាក្យស្លោក ស្ទីកគ័រ និងវត្ថុផ្សេងៗនៅលើរថយន្ត ឱ្យអស់១ខែ
រាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានរំលឹកនិង បញ្ជាទៅដល់បណ្ដាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវបោសសម្អាតការបិទ ពាក្យស្លោក ស្ទីកគ័រ តុក្កតានិង វាំងនន និងវត្ថុផ្សេងៗ នៅលើកញ្ចក់រថយន្តជាពិសេសរថយន្តធន់ធំ ឱ្យអស់ក្នុងរយៈពេល១ខែ ដើម្បីបញ្ជៀសការបង្កគ្រោះថ្នាក់ចរាចរណ៍ និងបង្កការរំខានដល់អ្នកធ្វើដំណើរផ្សេងទៀត នៅតាមដងផ្លូវ៕