អ្នកឧកញ៉ា ទៀ វិចិត្រ និងភរិយា ឧបត្ថម្ភថវិកា១ពាន់ដុល្លារ ជួយពលរដ្ឋក្រីក្រមួយគ្រួសារ ដែលត្រូវភ្លើងឆេះ..
ខេត្តព្រះសីហនុ ៖ អ្នកឧកញ៉ា ទៀ វិចិត្រ និងភរិយា បានចាត់តំណាងភ្លាមៗ ឱ្យនាំយកថវិកាចំនួន ១ពាន់ដុល្លារ ឧបត្ថម្ភជូនដល់ ប្រជាពលរដ្ឋក្រីក្រ មួយគ្រួសារ ដែលបានជួបគ្រោះអកុសល ត្រូវភ្លើងឆេះរុឺម៉កកាត់សក់ចល័ត និងជាកន្លែងស្នាក់នៅ របស់គាត់ ទាំងស្រុង កាលពីម៉ោងជាង ៧យប់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នៅខាងក្រោយសណ្ឋាគារខ្សាច់ស ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
គ្រួសារនេះ មានប្តីប្រកបមុខរបរ កាត់សក់ និងប្រពន្ធ ប្រកបរបរ រើសអេតចាយ មានកូនតូចៗចំនួន ៣នាក់ ក្នុងបន្ទុក។
ក្រោយទទួលបានប្រាក់ឧបត្ថមហភ គ្រួសារក្រីក្រខាងលើនេះ បានថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌ របស់ អ្នកឧកញ៉ា ទៀ វិចិត្រ និងភរិយា ព្រមទាំងក្រុមគ្រួសារ ដែលបានឧបត្ថម្ភថវិកាយ៉ាងច្រើន ជួយសម្រាលទុក្ខលំបាក ដល់ក្រុមគ្រួសាររបស់គាត់ ៕