រដ្ឋបាលខេត្តត្បូងឃ្មុំ ជួបប្រតិភូគណៈកម្មការទី១០ ព្រឹទ្ធសភា ដើម្បីពីភាក្សាការងារ
ខេត្តត្បូងឃ្មុំ ៖ លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយគណៈកម្មការទី១០ ព្រឹទ្ធសភា ដែលដឹកនាំដោយ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា ។ ការជួបពិភាក្សានេះ ក្នុងគោលបំណង៣សំខាន់ គឺ ១, ប្រសិទ្ធភាព នៃការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ច ។ ២, វឌ្ឍនភាពការងារ និងបញ្ហាប្រឈម នៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និង ៣, ការអភិវឌ្ឍមូលដ្ឋាន ព្រមទាំងសំណូមពរនានា ដែលខេត្តបានជួបនាពេលកន្លងទៅ និងពេលបច្ចុប្បន្ន។
លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ មានប្រសាសន៍ ស្វាគមន៍ នឹងបានលើកឡើងអំពីគំនិតផ្តួចផ្ដើម ក្នុងការបង្កើនការអភិវឌ្ឍខេត្តត្បូងឃ្មុំ បន្ថែមទៀត លើកគ្រប់វិស័យ ក្នុងនោះ វិស័យអាទិភាព រួមមាន៖ សុខុមារភាពសង្គម សណ្ដាប់ធ្នាប់សាធារណៈ សុខសុវត្ថិភាពសង្គម និងការអភិវឌ្ឍ ។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានស្នើដល់ ប្រតិភូគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ គណៈកម្មការទី១០ នៃព្រឹទ្ធសភា លើការកៀគរវិនិយោគ បង្កើតឱ្យមានរោងចក្រនៅក្នុងមូលដ្ឋាន ខេត្តត្បូងឃ្មុំ ជាដើម ។
លោក ម៉ម ប៊ុននាង បានមានប្រសាសន៍ថា ជំនួបនាពេលនេះ គឺមានគោលបំណង ដើម្បីឈ្វេងយល់ និងសម្រង់ព័ត៌មានពាក់ព័ន្ធ និងវិស័យ ជាសមត្ថកិច្ច របស់គណៈកម្មការដែលរួមមាន ៣ចំណុចសំខាន់គឺ ១, ប្រសិទ្ធភាព នៃការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ច ។ ២, វឌ្ឍនភាពការងារ និងបញ្ហាប្រឈមនៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និង ៣, ការអភិវឌ្ឍមូលដ្ឋាន ព្រមទាំងសំណូមពរនានា ដែលខេត្តបានជួបនាពេលកន្លងទៅ និងពេលបច្ចុប្បន្ន។ ខណៈជំនួបនេះក៏បានបង្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងកាអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ ប្រកបដោយភាពស្និទ្ធស្នាល និងស្នាមញញឹម ។ ក្នុងនោះចំពោះសំណើរ និងសំណូមពររបស់រដ្ឋបាលខេត្តត្បូងឃ្មុំ គណៈកម្មការទី១០ នៃព្រឹទ្ធសភា និងទទួលយកដើម្បីជួយអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំឳ្យរីកចម្រើនថែមទៀត ៕