ផ្ទះប្រជាលរដ្ឋ៣ខ្នង នៅភូមិទួលគរ ត្រូវរុះរើចេញភ្លាមៗបន្ទាប់ពី ច្រាំងទន្លេបាក់ស្រុត ដល់ជើងសសរ

ខេត្តត្បូងឃ្មុំ ៖ ផ្ទះប្រជាពលរដ្ឋចំនួន ៣ ខ្នង ស្ថិតនៅភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវបានរុះរើចេញ ដើម្បីបញ្ជៀសគ្រោះថ្នាក់ដោយសារគ្រោះមហន្តរាយធម្មជាតិ បាក់ច្រាំងទន្លេមេគង្គ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ។ ខណៈបន្ទាប់ពីទទួលបានព័ត៌មានពី អាជ្ញាធរមូលដ្ឋាន លោក ប៉ែន កុសល អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ក៏បានបញ្ជាឱ្យ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះអន្តរាគមន៍ជួយរុះរើភ្លាមៗផងដែរ ។

តាមប្រជាពលរដ្ឋ រស់នៅភូមិទទួលគរ បានរៀបរាប់ឱ្យដឹងថា ប៉ុន្មានឆ្នាំកន្លងមកនេះ ច្រាំងទន្លេបានបាក់ស្រុតចូលមកជាបន្តបន្ទាប់ ដោយគ្រួសារខ្លះបានបង្ខំចិត្តរុះរើលំនៅដ្ឋានចេញ ទៅរស់នៅកន្លែងផ្សេង ខណៈឆ្នាំនេះច្រាំងនៅនៅតែបន្តបាក់ ធ្វើឱ្យមានផ្ទះចំនួន ៣ ខ្នងបន្ថែមទៀតត្រូវរុះរើចេញដើម្បីកុំឳ្យមានគ្រោះថ្នាក់ ។

ប្រជាពលរដ្ឋ ដែលបានរុះរើផ្ទះចេញឈ្មោះ អេង វណ្ណដា និងប្រពន្ធឈ្មោះ អាន ស្រីពៅ បានរៀបរាប់ទាំងទឹកភ្នែករលីងរលោងថា រួបគាត់ និងគ្រួសារគ្មានដីសម្រាប់រស់នៅទៀតទេ ព្រោះថា ច្រាំងបានដាក់ស្រុតយកដីភូមិរបស់គាត់អស់ហើយ ។ គាត់បន្តថា ក្រៅពីដីភូមិ ១កន្លែងនេះ គាត់គ្មានដីសម្រាប់សង់ផ្ទះ រស់នៅបន្តទៀតឡើយ ហេតុនេះ សូមថ្នាក់ដឹកនាំពិសេស សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីមេត្តាជួយពួកគាត់ផង ។

បន្ទាប់ពីដាក់ កម្លាំងជួយអន្តរាគន៍នៅល្ងាចថ្ងៃដដែល លិក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំមន្ត្រីជំនាញ ចុះទៅសួរសុទុក្ខ និងពិនិត្យដោយផ្ទាល់ ជុំវិញផលប៉ះពាល់នៃគ្រោះមហន្តរាយធម្មជាតិបាក់ច្រាំងទន្លេនេះ ។

ជាមួយនឹងការចុះសួរសុខទុក្ខ និងពិនិត្យដោយផ្ទាល់ខាងលើនេះ លោកអភិបាលខេត្ត ក៏បាននែនាំដល់អភិបាលស្រុកត្បូងឃ្មុំ លោក សេង សុខខឿន ពិនិត្យលទ្ធភាពជួយដោះស្រាយ ដោយធ្វើយ៉ាងជួយសម្រាល់ទុក្ខលំបាក់ពួកគាត់បានក្នុងគ្រាមានអាសន្ននេះ ។

លោក ភិន ឈុន មេឃុំទន្លេបិទ បានឳ្យដឹងថា ផ្ទះដែលត្រូវរុះរើចេញមានម្ចាស់៖

១, ឈ្មោះ អេង វណ្ណដា អាយុ ៤១ ឆ្នាំ ប្រពន្ធឈ្មោះ អាន ស្រីពៅ អាយុ ៣៨ ឆ្នាំ មានសមាជិកគ្រួសារ ៦ នាក់ ផ្ទះឈើប្រកដែក ទំហ៊ំ ៥ គុណ ៧ ម៉ែត្រ ។

២, ឈ្មោះ ចែម សុខឃឿន អាយុ ៥៤ ឆ្នាំ មានសមាជិកគ្រួសារ ៥ នាក់ ផ្ទះឈើ ប្រកដែក ទំហ៊ំ ៤ គុណ ៥ ម៉ែត្រ។

៣, ឈ្មោះ កើត មឿន ភេទស្រីអាយុ ៦៦ ឆ្នាំ មានសមាជិកគ្រួសារ ៦ នាក់ ផ្ទះឈើ ប្រកដែក ទំហ៊ំ ៤ គុណ ៥ ម៉ែត្រ ៕

អត្ថបទដែលជាប់ទាក់ទង