ករណីបាត់ដានឧទ្ធម្ភាគចក្រ១គ្រឿង នៅខេត្តពោធិ៍សាត់ រកមិនទាន់ឃើញទេ..!

ខេត្តពោធិ៍សាត់៖ គិតត្រឹមម៉ោង១២ថ្ងៃត្រង់នេះ ឧទ្ធម្ភាគចក្រ ដែលបានបាត់ដាន នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ មិនទាន់រកឃើញនៅឡើយទេ។

ប្រភពក្រៅផ្លូវការឱ្យដឹងថា នៅលើឧទ្ធម្ភាគចក្រនោះ យ៉ាងហោច មានមន្រ្តី ឬមនុស្សសំខាន់ៗចំនួន ពីរនាក់ ជិះនៅលើនោះ។

យ៉ាងណាក៏ដោយចុះ គេនៅមិនទាន់ឃើញ មន្រ្តីអាកាសចរណ៍ ចេញមកប្រកាស ឬបញ្ជាក់លើករណីខាងលើនេះ នៅឡើយទេ ។

តាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ ចុះផ្សាយថ្ងៃទី១៣ ខែកក្កដានេះ បានជម្រាបជូន សាធារណៈជនថា ឧទ្ធម្ភាគចក្រ ១គ្រឿង  ពិតជាបានបាត់បង់ ការទាក់ទងជាមួយ ទីបញ្ជាការទ័ពអាកាស នៅក្នុងភូមិសាស្ត្រជួរភ្នំក្រវាញ ស្ថិតក្នុងខេត្តពោធិ៍សាត់ និង ខេត្តកោះកុង ក្នុងពេលកំពុងហាត់ហ្វឹកហ្វឺនពិតមែន។ ហើយថា ឧបទ្ទវហេតុនេះ បានកើតឡើងដោយសារ អាកាសធាតុមិនអំណោយផល។ ហើយពេលនេះ បណ្តាកងឯកភាពពាក់ព័ន្ធ កំពុងចុះធ្វើការរុករក ចាប់តាំងពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ប៉ុន្តែចំពោះលទ្ធផល មិនទាន់ប្រទះ ឬរកឃើញឧទ្ធម្ភាគចក្រនោះនៅឡើយទេ។ ហើយ ក្រុមការងារ នៅបន្តរុករក យ៉ាងយកចិត្តទុកដាក់ នៅឡើយ៕

អត្ថបទដែលជាប់ទាក់ទង