អភិបាលខេត្តត្បូងឃ្មុំ នាំយកជំនួយកាកបាទក្រហម ផ្តល់ជូនពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់១៤៦គ្រួសារ

ខេត្តត្បូងឃ្មុំ ៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានសួរសុខទុក្ខ និងនាំយកជំនួយ របស់សាខាកាកបាទក្រហមខេត្ត ទៅចែកផ្ដល់ជូន ប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ១៤៦គ្រួសារ ក្នុងឃុំទន្លូង ស្រុកមេមត់ ដើម្បីជាការរួមចំណែកដោះស្រាយជីវភាព ចំពោះមុខ ។

ពិធីនេះធ្វើឡើងនៅបរិវេណវត្តសត្តវិថីជោត្យារាម ហៅវត្តស្លា ស្ថិតនៅភូមិពងទឹក ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។

លោក ជាម ច័ន្ទសោភ័ណ ថ្លែងសោកស្តាយ ចំពោះផលប៉ះពាល់ របស់ពលរដ្ឋទាំង ១៤៦គ្រួសារ។

លោកបន្តថា ជំនួយដែលផ្តល់ជូននេះ ជាការចូលរួមជួយ សម្រាលទុក្ខលំបាក របស់ពលរដ្ឋ។

សូមរំលឹកថា កាលពីនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ នៅឃុំទន្លូង ស្រុកមេមត់ មានភ្លៀងលាយខ្យល់កន្ត្រាក់ និងរន្ទះបាញ់ ធ្វើឱ្យរងផលប៉ះពាល់ពលរដ្ឋ ១៤៧គ្រួសារ ក្នុងនោះ ក៏បានបណ្តាលឱ្យបាក់ដើមកៅស៊ូ ៩២,៧៥៣ ដើម , បាក់ដើមស្វាយចន្ទី ២,៨៤០ ដើម ,បានខូចខាតជន្លង់ម្រេច ២២០ ដើម , រលំ និងរបើកដំបូលផ្ទះ ៣០ ខ្នង និងរន្ទះបាញ់ របួសធ្ងន់ បុរស ម្នាក់ នៅឃុំមេមត់។ ហើយ បច្ចុប្បន្ន កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ៕

 

អត្ថបទដែលជាប់ទាក់ទង