នាវាទេសចរណ៍១គ្រឿងទៀត ដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ ៖ នាវាទេសចរណ៍បរទេស ១គ្រឿង បានចូលចតកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ក្នុងដំណើរទស្សនកិច្ច មកកាន់ប្រទេសកម្ពុជា រយៈពេល ៤ថ្ងៃ។ នាវានេះ នឹងបន្តឈប់សំចតនៅកម្ពុជា រហូតដល់ថ្ងៃទី៧ ខែមិថុនា ដោយដឹកភ្ញៀវទេសចរ ចម្រុះជាតិសាសន៍ចំនួន ១៩០នាក់ (ស្ត្រី៨១នាក់)។
នាវានេះ មាននាវិកចំនួន ២៨៩នាក់ ស្រី ៤៧នាក់៕