ក្លឹបបាល់ទាត់ខេត្តព្រៃវែង ប្រកាសរំសាយក្លិបជាផ្លូវការ នៅថ្ងៃចន្ទនេះ
ខេត្តព្រៃវែង ៖ នៅក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្គេតឃើញថា មានក្លិបបាល់ទាត់អាជីពមួយចំនួន នៅកម្ពុជា បានបានប្រកាសរំសាយក្លិប របស់ខ្លួន ជាបន្តបន្ទាប់ ក្រោយជួបប្រទះ នូវបញ្ហាផ្សេងៗ ឬមិនមានថវិកា សម្រាប់ចំណាយទៅលើការងារទ្រទ្រង់ក្លិបជាដើម។
ជាក់ស្តែង ក្រោយការប្រកួតពានរង្វាន់លីគកំពូល បានបញ្ចប់ ក្លិបបាល់ទាត់ខេត្តព្រៃវែង ក៏បានប្រកាសជាផ្លូវការ នៅថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ បន្ទាប់ពីក្លិបមួយនេះ បានបង្កើតឡើង កាលពីឆ្នាំ២០២០ ដោយសារជួបបញ្ហាវិបត្តិហិរញ្ញវត្ថុ។
ក្លិបបាល់ទាត់ខេត្តព្រៃវែង គឺជាក្លិបអាជីពទី៨ នៅក្នុងប្រទេសកម្ពុជា ដែលបានប្រកាសរំសាយ បន្ទាប់ពីក្រុមអាស៊ីអឺរ៉ុប- យូណាយធីត- ក្រុមបន្ទាយមានជ័យ- ក្រុមអគ្គិសនីកម្ពុជា- ក្រុមកោះកុង- ក្រុមត្បូងឃ្មុំ- ក្រុមសូលទីឡូអង្គរ និង ក្រុមអង្គរស៊ីធី។
ទោះបីក្លិបមួយនេះ ទើបបានបង្កើតឡើងក៏ពិតមែន ប៉ុន្តែក្លិបបាល់ទាត់មួយនវ គឺមានការអភិវឌ្ឍ របស់ខ្លួ គួរឲ្យកត់សម្គាល់ ជាពិសេសនៅរដូវកាលឆ្នាំ២០២០ ក្លិបព្រៃវែង ទទួលបានជោគជ័យខ្លាំង ដោយបានរងជើងឯកលីគ២ ហើយឆ្នាំដដែលនោះ ក៏ទទួលបានចំណាត់ថ្នាក់លេខ៣ ប្រកួតពានសម្តេចតេជោ ហ៊ុន សែន ថែមទៀតផង។
ក្រោយឡើងមកលីគកំពូលកម្ពុជា ក្នុងរដូវកាលនេះ ក្លិបព្រៃវែង នៅតែបន្ដធ្វើបានល្អ ក្រោយឈរនៅលេខ៨ ក្នុងតារាងពិន្ទុបន្ទាប់ពីប្រកួត ២៧លើក ឈ្នះ៦ ស្មើ៥ ចាញ់១៦ មាន ២៣ពិន្ទុ៕