សកម្មភាពចុះរៀបចំ​សណ្តាប់ធ្នាប់ តាមឆ្នេរព្រែកត្រែង របស់សមត្ថកិច្ច ប្រៀបដូចវែកចក

ខេត្តព្រះសីហនុ ៖ ភ្ញៀវទេសចរជាតិ ក៏ដូចជាប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ ជាប់ឆ្នេរព្រែកត្រែង មានចម្ងល់ថា មូលហេតុអ្វី បានជាសមត្ថកិច្ច ឬអាជ្ញាធរពាក់់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ គ្មានលទ្ធភាព ហាមឃាត់រថយន្តដឹកទំនិញធុនធ្ងន់ ឬរថយន្តដឹកទំនិញ មិនឳ្យចតនៅតាមចិញ្ចើមផ្លូវតាមបណ្តោយឆ្នេរព្រែកត្រែង ឳ្យមានប្រសិទ្ធភាពយូរអង្វែង។ ខណៈការចតរថយន្តដឹកទំនិញធុនធំ នៅលើទីតាំងខាងលើនេះ បង្កឳ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងបង្កឳ្យមានការកកស្ទះជាបន្តបន្ទាប់។
ជាក់ស្តែង កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ​២០២៤ កម្លាំងសមត្ថកិច្ចចំរុះ បានចុះហាមឃាត់ មិនឳ្យរថយន្តដឹកទំនិញធុនធ្ងន់ ឬរថយន្តសណ្តោងទូកុងទីន័រជាដើម ឈប់ចតតាមចិញ្ចើមផ្លូវបណ្តោយឆ្នេរព្រែកត្រែងនោះទេ។
សកម្មភាព របស់កម្លាងសមត្ថកិច្ចចម្រុះ ចុះរៀបចំសណ្តាប់ធ្នាប់ឆ្នេរព្រែកត្រែង កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា បានកោះហៅ អ្នកបើកបររថយន្តធុនធំទាំងនោះ ចំនួន៥នាក់ មកឳ្យធ្វើកិច្ចសន្យាបញ្ឈប់ការឈប់ចត រថយន្ត របស់ខ្លួននៅតាមបណ្តោយឆ្នេរនេះតទៀតនាថ្ងៃអនាគត ដើម្បីទុកទីតាំងនេះ ជាកន្លែងសម្រាប់ភ្ញៀវទេសចរ ចូលមកកមស្សាន្ត៕
អត្ថបទដែលជាប់ទាក់ទង