គ្រោះថ្នាក់ចរាចរណ៍ កើតឡើងទៀតហើយ នៅក្រុងព្រះសីហនុ សូមអ្នកបើកបរប្រុងប្រយ័ត្ន!

ខេត្តព្រះសីហនុ ៖ គ្រោះថ្នាក់ចរាចរណ៍បន្តគំរាមកំហែងអាយុជីវិត របស់ប្រជាពលរដ្ឋ ឬអ្នកប្រើប្រាស់ផ្លូវ ជារៀងរាលថ្ងៃយប់ ថ្ងៃ នៅខេត្តព្រះសីហនុ។ ជាក់ស្តែងគ្រោះថ្នាក់ចរចរណ៍មួយករណីទៀត កើតឡើងរវាងម៉ូតូ បុកប៉ះជាមួយរថយន្ត ​នៅម៉ោងជាង ៤ជិតភ្លឺថ្ងៃទី២៤ ខែឧសភា ឆ្នាំ​២០២៤ តាមបណ្តោយផ្លូវឯករាជ្យ ម្តុំទល់មុខសាលាកម្មករ បណ្តាលឳ្យបុរសម្នាក់ខាងភាគីជិះម៉ូតូ រងរបួសធ្ងន់។ ចំណែក រថយន្ត ក៏បើករត់បាត់ស្រមោលឈឹងតែម្តង៕ គឹម ប៊ុនធឿន

 

អត្ថបទដែលជាប់ទាក់ទង