គ្រោះថ្នាក់ចេចរណ៍ ស្លាប់មនុស្សទៀតហើយ នៅក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ ៖ សមត្ថកិច្ច នគរបាល បានឱ្យដឹង ព័ត៌មានបឋម មកថា មានក្មេងស្រី អាយុ ៤ឆ្នាំម្នាក់ បានស្លាប់ ពេលកំពុងអង្គុយលេង នៅបង់មុខផ្ទះ ក៏ត្រូវរថយន្ត ១គ្រឿង មានមនុស្ស ២នាក់ ជិះក្នុងរថយន្ត ដោយក្មេងប្រុសម្នាក់ អាយុប្រមាណ ១៤ឆ្នាំ និងម្នាក់ទៀត អាយុប្រមាណ ១៧ឆ្នាំ បានបើកបុកចូល ក្នុងផ្ទះ យ៉ាងពេញទំហឹង។
ហេតុការណ៍នេះ កើតឡើង នៅម៉ោងជាង ៧យប់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅម្តុំក្បាលឆាយ ទល់មុខពន្ធាគារ ខេត្ត ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ៕ ដោយ ៖ សំ រ៉ា