ថ្ងៃដំបូង នៃ​យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក ខណ្ឌ ​អាណត្តិទី៤

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃ ទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ គឺជាថ្ងៃបើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក ខណ្ឌ សម្រាប់អាណត្តិទី៤។

យុទ្ធនាការនេះ សម្រាប់គណបក្សប្រជាជនកម្ពុជា បានរៀបចំឡើង នៅទីលានតេជោ ក្នុងក្រុងព្រះសីហនុ ក្រោមអធិបតីភាព លោក គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណៈបក្សប្រជាជនខេត្តព្រះសីហនុ។

យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក ខណ្ឌ សម្រាប់អាណត្តិទី៤នេះ មានរយៈពេល ៨ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ​២០២៤។ រីឯការបោះឆ្នោត នឹងចាប់ផ្តើមនៅថ្ងៃទី​២៦ ខែឧសភា ឆ្នាំ ២០២៤​៕

អត្ថបទដែលជាប់ទាក់ទង