អ្នកឧកញ៉ា ទៀ វិចិត្រ បន្តជួយជីវិតអ្នកជំងឺ រស់នៅលើកោះរ៉ុង ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យ

ខេត្តព្រះសីហនុ ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ ជាថ្មីម្តងទៀត បានបន្តបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី (G.T.V.C) ឱ្យទៅទទួលស្រ្តីម្នាក់ ជាប្រជាពលរដ្ឋ រស់នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដែលមានបញ្ហាសម្ពាធឈាមឡើងខ្ពស់ ដើម្បីនាំមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ លើដីគោក ក្នុងក្រុងព្រះសីហនុ។

សកម្មភាពមនុស្សធម៌នេះ ធ្វើឡើងនៅម៉ោងជាង ១១ថ្ងៃត្រង់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤។

អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីរងគ្រោះ មានឈ្មោះ ស៊ិន ចន្ថា អាយុ ៦៥ឆ្នាំ រស់នៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

បច្ចុប្បន្ន ស្រ្តីរងគ្រោះខាងលើ ត្រូវបានអ្នកឧញ៉ា ទៀ វិចិត្រ ជាមួយក្រុមការងារ បញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែទេសចរណ៍ ក្រុងព្រះសីហនុ រួចបន្តដឹកតាម រថយន្តសង្គ្រោះក្រុមហ៊ុន G.T.V.C របស់អ្នកឧកញ៉ា ដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសុវត្ថិភាពរួចហើយ៕

អត្ថបទដែលជាប់ទាក់ទង