ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌាអ៊ែវ៉េ បើកជើងហោះហើរដំបូងរបស់ខ្លួន ទៅកាន់ប្រទេសម៉ាឡេស៊ី

រាជធានីភ្នំពេញ ៖ អបអរសាទរការបើកទំព័រថ្មី របស់ក្រុមហ៊ុន អាកាសចរណ៍ ខេមបូឌា អ៊ែវ៉េ (Cambodia Airways) បានបើកសម្ពោធ ជើងហោះហើរដំបូងបង្អស់ របស់ ខ្លួន ទៅកាន់ប្រទេសម៉ាឡេស៊ី ដោយបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួរ ជាផ្លូវការណ៍ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ។

អ្នកគ្រប់គ្រង ក្រុមហ៊ុននេះ បានបញ្ជាក់ថា ដំណើរផ្សងព្រេងថ្មី ជាមួយក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways (KR) ពីទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជា ទៅកាន់ ទីក្រុង គូឡាឡាំពួរ (KUL) នៃប្រទេសម៉ាឡឹស៊ី ដោយក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌាអ៊ែវ៉េ នឹងដំណើរការជើងហោះហើរចំនួន ៣ ជើងក្នុងមួយសប្តាហ៍ ដោយប្រើយន្តហោះប្រភេទ Airbus A319។

ការបើកដំណើរការ ជើងហោះហើរថ្មីរបស់ក្រុមហ៊ុន ខេមបូឌាអ៊ែវ៉េ នឹងផ្តល់ជូនអ្នកដំណើរ ក៏ដូចជាអ្នកទេសចរ នូវជម្រើសធ្វើដំណើរដ៏ល្អមួយបន្ថែមទៀត ព្រមទាំងរួមចំណែកជំរុញកំណើនភ្ញៀវទេសចរ រវាងប្រទេសទាំងពីរផងដែរ✈️៕

អត្ថបទដែលជាប់ទាក់ទង