អ្នកឧកញ៉ា ទៀ វិចិត្រ បន្តជួយសង្គ្រោះជីវិត ស្ត្រីមានផ្ទៃពោះរស់នៅលើកោះរ៉ុង មកមន្ទីរពេទ្យ

ខេត្តព្រះសីហនុ ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បន្តជួយសង្គ្រោះជីវិតស្ត្រីរងគ្រោះ ដោយកាលពី រសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានបញ្ជូនអូប័រពេទ្យ ក្រុមហ៊ុន ជី.ធី.វី.ស៊ី (G.T.V.C)  របស់លោក ឲ្យទៅទទួលស្រ្តីម្នាក់ ជាប្រជាពលរដ្ឋ រស់នៅក្នុងក្រុងកោះរ៉ុង ហើយឈឺពោះខ្លាំង ដឹកមកកាន់ដីគោក នាក្រុងព្រះសីហនុ ដើម្បីសង្គ្រោះ ឬសម្រានកូន នៅមន្ទីរពេទ្យ។

អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីរូបនេះ ឈ្មោះ តេង ស្រីរ័ត្ន អាយុ ២៩ឆ្នាំ រស់នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

 

ស្រ្តីខាងលើ ត្រូវបាន អ្នកឧញ៉ា ទៀ វិចិត្រ រួមនឹងក្រុមការងារ បញ្ជូនតាមអូប័រល្បឿនលឿន មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុ ដោយសុវត្ថិភាព រួចបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន G.T.V.C របស់អ្នកឧកញ៉ា ដើម្បីយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងក្រុងព្រះសីហនុ ដោយជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង