ជើងហោះហើរ ខេត្តព្រះសីហនុ-សៀមរាប តាមរយៈយន្តហោះ Air Asia Cambodia នឹងចាប់ផ្តើមហោះហើរ ពីថ្ងៃទី២ ខែឧសភា តទៅ

ខេត្តព្រះសីហនុ ៖ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា កម្ពុជា បានប្រកាសថា ជើងហោះហើរ ចេញពី ខេត្តព្រះសីហនុ-សៀមរាប របស់យន្តហោះ Air Asia Cambodia នឹងចាប់ផ្តើមហោះហើរ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤តទៅ ដែលបង្កលក្ខណៈកាន់តែងាយស្រួល សម្រាប់ការធ្វើដំណើរពីខេត្តព្រះសីហនុទៅ ខេត្តសៀមរាប ឬពីសៀមរាប មក ខេត្តព្រះសីហនុ។

តាមកាលវិភាគ របស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា កម្ពុជា នឹងធ្វើការហោះហើរទៅមក រវាង ភ្នំពេញ-សៀមរាប ចំនួន ៤ជើង ក្នុងមួយថ្ងៃ និងទិសដៅទៅមក រវាងខេត្តព្រះសីហនុ-សៀមរាប ចំនួន ៤ជើងក្នុងមួយថ្ងៃ ដោយប្រើប្រាស់យន្តហោះចំនួន ២គ្រឿង៕

 

អត្ថបទដែលជាប់ទាក់ទង