គ្រោះថ្នាក់ចរាចរណ៍ ស្លាប់មនុស្សទៀត​ហើយ នៅខេត្តព្រះសីហនុ សូមអ្នកបើកបរប្រុងប្រយ័ត្ន

ក្រុងព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលចរាចរណ៍ បានឲ្យដឹងថា  គ្រោះថ្នាក់ចរាចរណ៍បានបណ្តាលឲ្យបុរសម្នាក់ ជាភាគីខាងម៉ូតូបានស្លា​ប់ភា្លមៗ នៅកន្លែងកើតហេតុ ក្រោយពេល​មានរថយន្តមួយគ្រឿង បើកបរដោយជនជាតិចិន បានបើកបុក ជាមួយម៉ូតូ របស់ជនរងគ្រោះ នៅម្តុំមុខស្ថានីយ៍ប្រេង​សាំង ភីធីធី (PTT) នៅម្តុំតោពីរ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ  នៅម៉ោងជាង ៣ជិតភ្លឺ ឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។
ក្រោយកើតហេតុ សមត្ថកិច្ច បានឃា​ត់ខ្លួន អ្នកបើកបរថយន្ត ជាជនជាតិចិន នាំយកទៅកាន់ការិយាល័យនគរបាលចរាចរណ៍ ដើម្បីរកដំណោះស្រាយតាម​នីតិវិធីច្បាប់។
សមត្ថកិច្ចនគរបាលចរាចរណ៍ អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ ឬអ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ឲ្យបានគ្រប់ពេលវេលា ឬប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលបើកបរ៕
អត្ថបទដែលជាប់ទាក់ទង