អភិបាលខេត្តមណ្ឌលគិរី បញ្ជារឲ្យកម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្ក្រាបបទល្មើសគ្រប់ប្រភេទ ឲ្យមានប្រសិទ្ធភាព

ខេត្តមណ្ឌលគិរី ៖  អភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត  បានបញ្ជារដល់ កងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ និង ជំនាញពាក់ពន្ធ័ឲ្យចុះចុះស្រាវជ្រាវ និងបង្ក្រាប ឱ្យខានតែបាន រាល់បទល្មើសគ្រប់ប្រភេទ ដែលអាចកើតឡើង នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក៏ដូចជាទីកន្លែងផ្សេងៗ ដែលមានបទល្មើស ត្រូវតែទប់ស្កាត់ និងបង្រ្កាបឲ្យខាងតែបាន។

ក្រោយទទួលបានបទបញ្ជរ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤  កម្លាំងសមត្ថកិច្ច និងជំនាញ ក៏បានចុះទៅដល់ទីតាំង ដែលសង្ស័យថា មានបទល្មើស ប៉ុន្តែរកពុំឃើញមានអ្វីគួរឲ្យកត់សម្គាល់នោះទេ។

យុទ្ធនាការនេះ ចូលរួមដោយ កម្លាំងសមត្ថកិច្ចចម្រុះ រួមមាន ៖ កម្លាំងកងរាជអាវុធហត្ថ ខេត្តមណ្ឌលគិរី កម្លាំងនគបាល នៃស្នងការដ្ឋានខេត្តមណ្ឌលគិរី  , កម្លាំងយោធាវរៈការពារព្រំដែនជាច្រើននាក់ និង ជំនាញព្រៃឈើ បរិស្ថាន  ដោយបានបែងចែកជាពីរក្រុម ដើម្បីចុះល្បាត នៅតាមគោលដៅសំខាន់ៗ ចាប់ពីចំណុចច្រកទ្វាទ្វេរភាគី ណាំលៀរ និងតាមខ្សែបន្ទាត់ដែន រហូតដល់ច្រកទ្វាទ្វេរភាគី ដាក់ដាំ។

ជាលទ្ធផល កម្លាំងចម្រុះ រកពុំឃើញមានបទល្មើសអ្វីគួរឲ្យកត់សំគាល់នោះឡើយ។

បច្ចប្បន្ន កម្លាំងគ្រប់ជំនាញទាំងអស់  កំពុងបន្តសកម្មភាព របស់ខ្លួនជាបន្តទៀត ដើម្បីបង្ការទប់ស្កាត់បទល្មើសផ្សេងៗឲ្យមានប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង