មន្រ្តីជំនាញចុះចាប់ជ្រូកក្លាសេ១ឡាន នៅខេត្តបាត់ដំបង យកទៅដុតកម្ទេចចោល

ខេត្តបាត់ដំបង ៖ ដោយមានការស្នើសុំសហការពីមន្រ្តីជំនាញគយចល័តតំបន់៤​ ប្រចាំនៅឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ មន្រ្តីជំនាញ ក.ប.ប. ខេត្តបាត់ដំបង បានចូលរួមត្រួតពិនិត្យលើជ្រូកក្លាសេ ផ្ទុកក្នុងរថយន្តមួយគ្រឿងម៉ាក lexus GX 470 ពណ៌ស្ករ ដោយក្នុងនោះមានជ្រូកក្លាសេចំនួន ១១០ក្បាល ស្មើនឹង ៨៨០គីឡូក្រាម។

ក្រោយពីមន្រ្តីជំនាញ ធ្វើការត្រួតពិនិត្យយ៉ាងម៉ត់ចត់ បានរកឃើញថា ជ្រូកដែលបានដឹកជញ្ជូននោះ ផ្ទុកដោយខុសបទប្បញ្ញត្តិបចេ្ចកទេស និងក្នុងសីតុណ្ហភាពពុំត្រឹមត្រូវតាមច្បាប់ដែលមានចែងធរមាន។

ក្រោយពីត្រួតពិនិត្យចប់ មន្រ្តីជំនាញបានស្នើសុំគោលការណ៍ពី លោក ទុត វីនីត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ធ្វើការដុតកម្ទេចចោល ដោយមានការចូលរួមពីអាជ្ញាធរដែនដី និងមន្រ្តីជំនាញគយចល័តតំបន់ ៤ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង