សប្តាហ៍កន្លងទៅនេះ មាននាវាទេសចរណ៍ខ្នាតយក្ស៣គ្រឿង ដឹកភ្ញៀវទេសចរ ចូលមកទស្សនាខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ ៖ នាវាទេសចរណ៍ជាច្រើនគ្រឿង សម្រុកដឹកភ្ញៀវទេសចរ ចូលមកទស្សនាខេត្តព្រះសីហនុ ដោយក្នុងមួយសប្តាហ៍កន្លងទៅនេះ យ៉ាងហោចមាននាវាទេសចរណ៍ខ្នាតយក្សចំនួន ០៣គ្រឿង បានចូលចត្តនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ជាក់ស្តែងកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ មាននាវាទេសចរណ៍ចំនួន ០២គ្រឿងទៀត បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយនាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង ៣ពាននាក់ ចូលមកទស្សនាប្រទេសកម្ពុជា ក្នុងរយៈពេលមួយថ្ងៃ។
នាវាទេសចរណ៍ទី០១ ដឹកភ្ញៀវទេសចរចំនួន ១១៨៣នាក់/ស្រី ៥៩៦នាក់, មាន ៣៤សញ្ជាតិ និងមាននាវិកលើនាវាចំនួន ៧៦៤នាក់/ស្រី ១៤៤នាក់។
នាវាទេសចរណ៍ទី០២ ដឹកភ្ញៀវទេសចរចំនួន ១៩៧៦នាក់/ស្រី ១០២៩នាក់, មាន ២០សញ្ជាតិនិងនាវិកលើនាវាចំនួន ៦២៥នាក់/ស្រី ១៣១នាក់ និងមាន ២៨សញ្ជាតិ។
នាវាទេសចរណ៍ទាំង ០២គ្រឿងនេះ បានចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា វិញនៅព្រលប់ថ្ងៃដដែលនេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែកុម្ភៈ ក៏មាននាវាទេសចរណ៍ ០១គ្រឿងទៀតដែរ បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន ៥៦០នាក់ ស្រីចំនួន ២៨៥នាក់ ចូលមកទស្សនាប្រទេសកម្ពុជា មួយថ្ងៃដូចគ្នាដែរ សរុបរយៈពេល ០២ថ្ងៃ ចុងសប្តាហ៍នេះ មាននាវាទេសចរណ៍ចំនួន ០៣គ្រឿង បានចូលចតនៅកំពង់ផែស្វយត័ក្រុងព្រះសីហនុ៕