មន្ត្រីមន្ទីរអប់រំ ខេត្តព្រះសីហនុ អំពាវនាវ​ដល់សិស្សានុសិស្ស ត្រូវ​ពាក់មួកការពារសុវត្ថិភាព​ ពេលជិះម៉ូតូមកសាលារៀន ​

ខេត្តព្រះសីហនុ ៖ ​មន្ត្រីមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ បានអំពាវនាវ ក៏ដូចជាច្រើនរំលឹកដល់ អាណាព្យាបាលសិស្ស ត្រូវណែ​នាំ​កូនចៅ ឳ្យពាក់មួកការពារសុវត្ថិភាព ឳ្យបានគ្រប់គ្នា ពេលធ្វើដំណើរតាមម៉ូតូ ​ចេញពីផ្ទះ ឆ្ពោះទៅកាន់សាលារៀន និងចេញពីសាលារៀន វិលត្រឡប់ទៅផ្ទះវិញ។

ទាក់ទិនបញ្ហានេះ ថ្នាក់ដឹកនាំនៅតាមសាលាមួយចំនួន ក្នុងខេត្តព្រះសីហនុ ក៏បានចាប់ផ្តើមត្រួតពិនិត្យសិស្សសាលាទាំងឡាយណា ដែល​ជិះ​ម៉ូតូ មិនពាក់មួកការពារសុវត្ថិភាព គឺមិនអនុញ្ញាតឳ្យចូលក្នុងបរិវេណសាលា ឬមិនអនុញ្ញាត ឳ្យចេញពីសាលានោះទេ។ ​ការត្រួតពិនិត្យនេះ បានចាប់ផ្តើមពីថ្ងៃចន្ទ ទី០៨ ខែមករា ឆ្នាំ២០២៤នេះតទៅ​។ ហើយ ក្នុងករណីរកឃើញសិស្សសាលារូបណា អត់មានមួកការពារ ឬមិនពាក់មួកការពារសុវត្ថិភាព ពេលជិះម៉ូតូ គឺ នាយកសាលា លោកគ្រូ អ្នកគ្រូ ​មិនអនុញ្ញាតឱ្យសិស្សនោះ ចេញពីសាលារៀនឡើយ ទាល់​តែរង់ចាំ ឳពុកម្តាយយកមួកសុវត្ថិភាព មកឳ្យជាមុនសិន ទើបអនុញ្ញាតឳ្យចាកចេញពីសាលា៕ រូបថត៖ Huy Bunleng News

អត្ថបទដែលជាប់ទាក់ទង