ចំណេះដឹងនៅលើនាវា “Doulos Hope” ជានាវាពិព័ណ៍សៀវភៅអន្តរជាតិ ចូលចតនៅកំពង់ផែ ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សម្រាប់អ្នក ដែលចូលចិត្តអានសៀវភៅ ហើយក៏ជាបទពិសោធន៍ជីវិតដ៏អស្ចារ្យ ដែលបានក្រេបជញ្ជក់ចំណេះដឹងនៅលើនាវា “Doulos Hope” ដែលជានាវាពិព័ណ៍សៀវភៅអន្តរជាតិ បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។

នាវានេះ នឹងបើកដំណើរការឱ្យពលរដ្ឋចូលទស្សនាដោយសេរី ជាមួយសៀវភៅជាច្រើនប្រភេទ ទៅលើផ្នែកវិទ្យាសាស្ត្រ ឱសថសាស្ត្រ សិល្បៈ ភាសា ជំនឿ ចំណង់ចំណូលចិត្ត ការចម្អិនអាហារ និងកីទ្បា ព្រមទាំងសៀវភៅកុមារ អត្ថបទសិក្សា វចនានុក្រម ដែលមាននៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ រៀងរាល់ថ្ងៃអង្គារ​ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ២:០០នាទីរសៀល ដល់ម៉ោង ៩:០០នាទីយប់ (សម្រាប់កុមារ ត្រូវមានមនុស្សចាស់នាំទៅជាមួយ)៕

ប្រភព៖ Huy Bunleng News

អត្ថបទដែលជាប់ទាក់ទង