នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យខ្មែរចិន៦នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន
ខេត្តព្រះសីហនុ ៖ កម្លាំងសមត្ថកិច្ចប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្តព្រះសីហនុ សហការណ៍ជាមួយកម្លាំង អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កាលពី ២២និង០០នាទីយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បានចុះឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន ប្រព្រឹត្ដនៅភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ហើយយុទ្ធនាការនេះ សមត្ថកិច្ច បានដកហូតវត្ថុតាងមួយចំនួន។
ជនសង្ស័យទាំង ០៦នាក់ មានឈ្មោះ ៖
១- ឈ្មោះ វ៉ាន់ឌី សីហា ភេទ ប្រុស អាយុ ៤៣ឆ្នាំ ជនជាតិ ខ្មែរ (មុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ)
២- ឈ្មោះ TANG YONG CHANG ភេទ ប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ ចិន
៣- ឈ្មោះ ជាន សំណាង ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ
៤- ឈ្មោះ ហ៊ុន តារា ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ខ្មែរ
៥- ឈ្មោះ សែប ស្រីនីត ភេទ ស្រី អាយុ ២០ឆ្នាំ ជនជាតិ ខ្មែរ
៦- ឈ្មោះ កែវ ដានី ភេទ ស្រី អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ
ដោយឡែក ចំពោះវត្ថុតាងដកហូតបានមានដូចជា ៖
- ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀនចំនួន ០២កញ្ចប់
- ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន
– ទូរស័ព្ទដៃចំនួន ០៨គ្រឿង ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងឈានទៅកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្តន្ទាទោស៕