នគរបាលខេត្តព្រះសីហនុ ចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យជាតិស្រវឹង និងតេស្ដរកសារធាតុញៀន លើអ្នកបើកបរយានយន្តគ្រប់ប្រភេទ
ខេត្តព្រះសីហនុ ៖ នៅយប់ថ្ងៃថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នេះ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងក្រុមការងារផ្លូវជាតិ នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយ លោកឧត្ដមសេនីយ៍ត្រី វ៉ែន រ៉ាវឿន ស្នងការរង បានចុះរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យជាតិស្រវឹង តេស្ដរកសារធាតុញៀនអ្នកបើកបរយានយន្តគ្រប់ប្រភេទ និងពង្រឹងការពាក់មួកសុវត្ថិភាពនៅពេលយប់ លេីផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២១៨-២១៩ ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ៕