តែងតាំង លោក ស រដ្ឋា ជាស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ ជំនួស លោក ជួន ណារិន្ទ
ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែងតាំងមុខតំណែង អគ្គស្នងការរងនគរបាលជាតិ និងប្រគល់ភារកិច្ចជា ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ ជូន លោកឧត្តមសេនីយ៍ឯក ស រដ្ឋា ។
ពិធីនេះ រៀបចំឡើងនៅសាលប្រជុំសណ្ឋាគារ សុខា ខេត្តព្រះសីហនុ៕