អ្នកឧកញ៉ា ទៀ វិចិត្រ បន្តជួយសង្គ្រោះជីវិតពលរដ្ឋ រស់នៅលើកោះរ៉ុង..

ខេត្តព្រះសីហនុ ៖ សាច់ញាតិបុរសរងគ្រោះ រស់នៅលើសង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ បានលើកដៃសំពះថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរស របស់អ្នកឧកញ៉ា ទៀ វិចិត្រ និងក្រុមការងារ ដែលបានបញ្ជូនអូរប័រពេទ្យ ទៅទទួលយកសមាជិក ក្នុងក្រុមគ្រួសារ ដែលជួបគ្រោះថ្នាក់ចរាចរណ៍បាក់ជើង ដឹកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ លើដីគោក បានរហ័សទាន់ពេល។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែសីហា ឆ្នាំ២០២៣នេះ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី (GTVC) ឲ្យទៅទទួលយកប្រជាពលរដ្ឋម្នាក់ រស់នៅក្នុងមូលដ្ឋានក្រុងកោះរ៉ុង ដែលជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យបាក់ជើង  បញ្ជូនយកមកដីគោក ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងក្រុងព្រះសីហនុ។

អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា បុរសខាងលើមានឈ្មោះ ចាន់ រ៉ា អាយុ ៤១ឆ្នាំ រស់នៅភូមិដេីមថ្កូវសង្កាត់ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

បុរសរងគ្រោះ ត្រូវបាន អ្នកឧញ៉ា ទៀ វិចិត្រ រួមនឹងក្រុមការងារ របស់លោកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ និងដឹកបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសុវត្ថិភាព៕

អត្ថបទដែលជាប់ទាក់ទង