អង្គការ WWF ប្រទះឃើញកូនផ្សោតថ្មីមួយទៀត មានវត្តមាននៅអន្លង់កាំពី ខេត្តក្រចេះ

ខេត្តក្រចេះ ៖ ក្រុមស្រាវជ្រាវ នៃខណ្ឌរដ្ឋបាលជលផល ខេត្តក្រចេះ​ និងស្ទឹងត្រែង, រដ្ឋបាលជលផល​ និងអង្គការ WWF បានកត់ត្រាកូនផ្សោតថ្មីមួយទៀត ដែលឃើញមានវត្តមាន នៅអន្លង់កាំពី ស្ថិតក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

ក្រុមការងារ បានទទួលព័ត៌មានពីក្រុមសហគមន៍ អ្នកចម្លងទូកទេសចរណ៍ និងក្រុមឆ្នាំទន្លេប្រចាំអន្លង់កាំពី បានចុះថតបានកូនផ្សោតនៅម៉ោង ១១:៣០នាទីព្រឹក ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចអន្ទង់វៀន នៃ​អន្លង់កាំពី។

តាមការអង្កេត កូនផ្សោតទើបកើតថ្មីនេះ អាចមានអាយុប្រមាណ ១០ថ្ងៃកំពុងហែលជាមួយផ្សោតពេញវ័យចំនួន​ ០៩ក្បាលទៀត។​

ការកត់ត្រាកូនផ្សោតថ្មីនេះ ជាកូនផ្សោតទី០៥ហើយ កត់ត្រាចាប់តាំងពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៣​។

សូមបញ្ជាក់ថា នៅឆ្នាំ២០២២ ក្រុមការងារ បានកត់ត្រាកូនផ្សោតបានចំនួន ០៦ក្បាល​ និង​នៅឆ្នាំ២០២១​ក្រុមការងារ បានកត់ត្រាកូនផ្សោតបានចំនួន ០៦ក្បាល​៕

អត្ថបទដែលជាប់ទាក់ទង