ចាប់ខ្លួនជនសង្ស័យឆបោក តាមទូរស័ព្ទ ករណីក្លែងឲ្យជនរងគ្រោះវេរលុយ រឿងគ្រោះថ្នាក់ចរាចរណ៍
រាជធានីភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបង្ក្រាបករណី ជនសង្ស័យឈ្មោះ គុជ ស៊ុយទ្រី ភេទប្រុស អាយុ ៤៣ឆ្នាំ បានបោកប្រាស់ស្ត្រីវ័យចំណាស់ជាច្រើនករណី តាមរយៈចុចលេខទូរស័ព្ទ ពីមួយខ្សែទៅមួយខ្សែ រកមើលសំឡេងស្ត្រីចំណាស់ ហើយបានប្រើល្បិច ហៅជនរងគ្រោះថា ម៉ែ និងក្លែងជានិយាយថា កូនបើកម៉ូតូបុករថយន្តគេបាក់ធ្មេញ និយាយមិនច្បាស់ ហើយធ្វើឲ្យរថយន្តគេខូចខាតធ្ងន់ធ្ងរ ត្រូវការប្រាក់ចន្លោះពី ៣០០០ ទៅ ៥០០០ ដុល្លារ ដើម្បីដោះស្រាយសងរថយន្តគេ បញ្ចប់រឿង។ ហើយងាកមកជនរងគ្រោះ បានភ័យស្លន់ស្លោរ ក៏ប្រឹងរកប្រាក់ វេរទៅឲ្យជនសង្ស័យភ្លាមៗ។
ចំពោះករណីឆបោកខាងលើនេះ ពេលនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ក្របួចបានមួយករណីហើយៗ ជនសង្ស័យកំពុងត្រូវបាន កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ផ្តន្ទាទោសតាមនីតិវិធីច្បាប់៕