អ្នកឧកញ៉ា ទៀ វិចិត្រ និងភរិយា ផ្តល់គ្រឿងឧបភោគបរិភោគនិងថវិកា ជូនស្ត្រីវ័យចំណាស់ជិះកង់ហែរក្បួនឃោសនាជូន គណបក្សប្រជាជនកម្ពុជា

ខេត្តកណ្តាល ៖ អ្នកឧកញ៉ា ទៀ វិចិត្រ និងភរិយា ហេង គីមជី កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ បានចាត់ក្រុមការងារ ដើម្បីស្វែងរក និងបាននាំយកជំនួយជាគ្រឿងឧបភោគបរិភោគជាច្រើនមុខ និងថវិកាមួយចំនួនទៀត ទៅផ្តល់ជូន ស្ត្រីវ័យចំណាស់ម្នាក់ ដែលបានលះបង់កំលាំងកាយចិត្ត និងបង្ហាញពីក្តីស្រឡាញ់ បានចូលរួមដង្ហែរក្បួនឃោសនាបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដោយធ្វើដំណើរតាមរយៈជិះកង់ដង្ហែរ។ អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ផ្តើមពីការមើលឃើញរូបភាព នៅតាមបណ្តាញសង្គម ដែលត្រូវគេបង្ហោះ អំពីសកម្មភាព របស់លោកយាយ ដែលគោរពស្រឡាញ់ គណបក្សប្រជាជនកម្ពុជា ហើយបានជិះកង់ ចូលរួមដង្ហែរការឃោសនាបោះឆ្នោត ជូនគណបក្ស ដោយទឹកមុខរីករាយ ថែមទៀតផង..។

ស្ត្រីវ័យចំណាស់រូបនេះ ឈ្មោះ ចេង គឹម អាយុ ៦៩ឆ្នាំ រស់នៅភូមិត្របែកពក ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។

លោកយាយ ចេង គឹម សព្វថ្ងៃជាស្ត្រីមេម៉ាយ គ្មានកូន រស់នៅជាមួយក្មួយ ហើយមានជីវភាពក្រីក្រលំបាក និងប្រកបមុខរបរ
ដើររើសអេតចាយ។

នាឳកាសនោះ លោកយាយ ចេង គឹម ក៏បានថ្លែងអំណរគុណ អ្នកឧកញ៉ា ទៀ វិចិត្រ និងភរិយា ហេង គីមជី ដែលបានជួយឧបត្ថម្ភទាំងចំណីអាហារហូបចុក និងថវិកាជូនលោកយាយ។ ព្រមជាមួយគ្នានេះ លោកយាយ ក៏បានជូនពរ អ្នកឧកញ៉ា និងភរិយា ព្រមទាំងកូនប្រុសស្រី សូមជួប ពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ៕

អត្ថបទដែលជាប់ទាក់ទង