អ្នកឧកញ៉ា ទៀ វិចិត្រ បន្តជួយសង្គ្រោះជីវិតពលរដ្ឋ រស់នៅលើក្រុងកោះរ៉ុង
ខេត្តព្រះសីហនុ ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីល្ងាច ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន G.T.V.C ទៅទទួលយកបុរសម្នាក់ ជាប្រជាពលរដ្ឋ រស់នៅក្រុងកោះរ៉ុង ដែលជួបគ្រោះថ្នាក់ មុតកញ្ចក់ដៃខាងធ្វេងដល់ឆ្អឹង ដើម្បីយកមក ព្យាបាលនៅមន្ទីរពេទ្យ ឯក្រុងព្រះសីហនុ។
អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា បុរសរូបនេះ ឈ្មោះ ទួត ឆេកូ អាយុ ៣៥ឆ្នាំ មានមុខរបរ ជាង រស់នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
បុរសរងគ្រោះ ត្រូវបានអ្នកឧញ៉ា ទៀ វិចិត្រ រួមនឹងក្រុមការងារ របស់លោកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែ ក្រុងព្រះសីហនុ ដោយសុវត្ថិភាព រួចដឹកបន្តតាមរថយន្តសង្គ្រោះក្រមហ៊ុន G.T.V.C របស់អ្នកឧកញ៉ា យកទៅសង្គ្រោះ នៅមន្ទីរពេទ្យរួចហើយ៕