ឪពុកស្ត្រីរងគ្រោះ​សំណូមពរ​ សម្តេចតេជោ ហ៊ុន សែន​ ចាប់ខ្លួនឈ្មោះ រស់ ពុទ្ធា ហៅ​​ក្របី ដែលបាញ់កូនស្រីគាត់​​​របួសធ្ងន់ ហើយសមត្ថកិច្ចខេត្តមណ្ឌលគីរី គ្មានចំណាត់ការនៅឡើយ!

អាណាព្យាបាលរូបនេះ បញ្ជាក់បន្តថា គិតល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ គែគ្មានទេយុត្តិធម៌ សម្រាប់គ្រួសារគាត់ ដោយ​ពុំទាន់ឃើញ​សមត្ថកិច្ចពីស្ថាប័នពាក់ព័ន្ធផ្នែកណាមួយ ចេញមុខជួយរករកយុត្តិធ៌ម​ ជូនគ្រួសារគាត់​នោះឡើយ។ ដូច្នេះ រូបលោក មានតែលើកម្រាមដៃដប់ សំណូមពរដល់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួយបញ្ចេញកណ្តាប់ដៃដែក ​រក​យុត្តិធម៌​ ជូន​កូនស្រីកំពុងមានរបួសធ្ងន់ ក៏ដូចជាគ្រួសារគាត់ ឲ្យបានឆាប់ផងចុះ ដ្បិតជន​ល្មើសឈ្មោះ រស់ ពុទ្ធា ហៅ ក្របី ដែល​ជាម្ចាស់រីហ្សត ឬម្ចាស់ផ្ទះក្រហម ​មានទីតាំងនៅខេត្តមណ្ឌលគីរី គ្មានសមត្ថកិច្ចពីស្ថាប័នពាក់ព័ន្ធផ្នែកណាមួយ នៅក្នុងខេត្តនេះ ហ៊ានចេញមុខចាប់ឃាត់ខ្លួន ដើម្បីបញ្ជូនទៅកាន់តុលាការ ផ្តន្ទាទោសនោះទេ៕

អត្ថបទដែលជាប់ទាក់ទង