និយ័តករអាជីវកម្មអចលនវត្ថុ ប្រាប់ឲ្យពលរដ្ឋប្រុងប្រយ័ត្ន ចំពោះការទិញ-លក់ ជាមួយគម្រោងបុរីចំនួន៤ ដែលគ្មានអាជ្ញាបណ្ណ
រាជធានីភ្នំពេញ ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) បានចេញជូនដំណឹង ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ប្រាប់ឱ្យសាធារណជនទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ក្នុងការទិញ-លក់-ជួល ចូលរួមធ្វើអាជីវកម្ម ឬពាក់ព័ន្ធជាមួយនឹងគម្រោងអភិវឌ្ឍលំនៅឋាន ដែលគ្មានអាជ្ញាបណ្ណចំនួន ៤។
ន.អ.ប បញ្ជាក់ថា បុរីចំនួន៤ ដែលគ្មានអាជ្ញាបណ្ណ ពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំរួមមាន៖
១- បុរី ធីវី ស្តា មានទីតាំងនៅសង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ
២- បុរី ទ្រី គីម គួរស្រូវ មានទីតាំងនៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ
៣- សំណង់ផ្ទះល្វែង អិលវី មានទីតាំងនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
៤- បុរី THE ROYAL GARDEN មានទីតាំងនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕