ក្រុមហ៊ុន Meta/Facebook រៀបចំសិក្ខាសាលាស្តីពីអក្ខរកម្មឌីជីថល និងមុខងារសុវត្ថិភាព របស់ Facebook
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន Meta/Facebook បានរៀបចំសិក្ខាសាលាស្តីពី មុខងារសុវត្ថិភាព របស់ Facebook, Messenger, Instagram និងWhatsApp។ កម្មវិធីនេះ រៀបចំឡើងនៅក្នុង សណ្ឋាគារ Hyatt ក្នុងរាជធានីភ្នំពេញ។
សិក្ខាសាលានេះ មានគោលបំណង៖
• សង្ខេមនូវការងារ របស់ក្រុមហ៊ុន Meta
• ណែនាំនូវឧបករណ៍ និងមុខងារ ដើម្បីរក្សាគណនីហ្វេសប៊ុកឱ្យមានសុវត្ថិភាព
• ណែនាំនូវឧបករណ៍ និងមុខងារ ដើម្បីកាត់បន្ថយ online bullying និងការបៀតបៀន
• ពន្យល់អំពី គោលការណ៍ របស់ក្រុមហ៊ុន Meta ស្តីពីការផ្សព្វផ្សាយមាតិកានយោបាយ និងការបោះឆ្នោត
• ចែករំលែកនូវយុទ្ធសាស្រ្ត និងចំនុចមួយចំនួន ក្នុងការបង្កើតមាតិកា នៅក្នុងហ្វេសប៊ុកអោយមានប្រសិទ្ធភាព..៕